រៀងរាល់មួយវិនាទី ព្រះអាទិត្យបម្លែងអ៊ីដ្រូហ្សែនចំនួន ៦០០ លានតោន ចូលក្នុង Helium (សារធាតុគីមី) ដើម្បីបង្កើតថាមពល ប៉ុន្តែអ៊ីដ្រូហ្សែនរបស់ព្រះអាទិត្យជាប្រភពមានកំណត់ ហើយ ប្រហែល ៥ ទៅ ៧ ពាន់លានឆ្នាំ វានឹងអស់។ ពេលដែលអ៊ីដ្រូហ្សែន ព្រះអាទិត្យនឹងឆេះកាន់តែក្តៅ ពង្រីកមាឌកាន់តែធំ។
ប្រហែលមួយពាន់ឆ្នាំទៀត ព្រះអាទិត្យនឹងឆេះខ្លាំង ដែលវានឹងធ្វើឲ្យមហាសមុទ្ររបស់ភពផែនដីហួត។ ភាពរាំងស្ងួតនឹងញាំញីផែនដី ដូច្នេះមនុស្សចុងក្រោយនឹងត្រូវស្លាប់។ ដោយដំបូង យើងនឹងមើលឃើញនូវចុងបញ្ចប់នៃជីវិតរុក្ខជាតិ។ ព្រះអាទិត្យនឹងឆេះខ្លាំងប៉ះពាល់ដល់ដំណើររស្មីសំយោគ ដោយគ្មានអាហារ សត្វស៊ីរុក្ខជាតិនឹងអត់ឃ្លានគ្មានសត្វស៊ីរុក្ខជាតិដើម្បីស៊ី សត្វស៊ីសាច់ជាអាហារនឹងផុតពូជ ហើយដោយគ្មានទឹក រុក្ខជាតិ ឬសត្វដើម្បីជួយយើងក្នុងការរស់នៅ មនុស្សនឹងស្លាប់ផងដែរ។
ទោះបីជាយើងមិនអាចមើលឃើញពេលវេលា ៣,៥ ពាន់លានឆ្នាំទៀតពីបច្ចុប្បន្នក្ដី តែព្រះអាទិត្យនឹងមានទំហំធំ និងក្តៅខ្លាំង ដែលភ្នំរបស់ភពផែនដីនឹងចាប់ផ្តើមរលាយ។ នៅចំនុចនេះ បរិយាកាសរបស់ភពផែនដីនឹងមានលក្ខណៈដូចនឹងភព Venus ដោយមាន ៩៦ ភាគរយនៃកាបូនឌីអុកស៊ីត មានកម្រិតតិចតួចនៃអាសូត និងធាតុផ្សេងៗទៀត ហើយក្រោយពីរបីពាន់លានឆ្នាំនៃការត្រាំក្នុងកាកសំណល់កាបូនឌីអុកស៊ីតដ៏ក្តៅ និងកម្តៅដែលភពផែនដីនឹងលេបដោយការពង្រីកខ្លួនរបស់ព្រះអាទិត្យ៕
0 comments: