Saturday, September 2, 2017

ព្រះ​អាទិត្យ​រះ​ឡើង​នៅ​ទិស​ខាង​កើត ហើយ​លិច​ទៅ​វិញ​នៅ​ទិស​ខាង​លិច វា​ជា​រឿង​ធម្មជាតិ​ដែល​​​​​កើត​តាំង​​ពី​រាប់​លាន​ឆ្នាំ បន្ត​​​មក​​ដល់​បច្ចុប្បន្ន​

រៀងរាល់មួយវិនាទី ព្រះអាទិត្យ​បម្លែង​អ៊ីដ្រូហ្សែនចំនួន​ ៦០០ លាន​តោន​ ចូល​ក្នុង​ Helium (សារធាតុ​គីមី​) ដើម្បី​បង្កើត​ថាមពល​ ប៉ុន្តែ​អ៊ីដ្រូហ្សែនរបស់​ព្រះអាទិត្យ​ជា​ប្រភព​មាន​កំណត់​ ហើយ​ ប្រហែល​ ៥ ទៅ​ ៧ ពាន់​លាន​ឆ្នាំ​ វា​នឹង​អស់​។ ពេល​ដែល​អ៊ីដ្រូហ្សែន ព្រះអាទិត្យ​នឹង​ឆេះ​កាន់​តែ​ក្តៅ​ ពង្រីក​​មាឌ​កាន់​តែ​ធំ។
ប្រហែល​មួយ​ពាន់​ឆ្នាំ​ទៀត​ ​ព្រះអាទិត្យ​នឹង​ឆេះ​ខ្លាំង​ ដែល​វា​នឹង​ធ្វើ​ឲ្យ​មហាសមុទ្រ​របស់​ភព​ផែនដី​ហួត​។ ភាព​រាំងស្ងួត​នឹង​ញាំញី​ផែនដី​ ដូច្នេះ​មនុស្ស​ចុងក្រោយ​នឹង​ត្រូវ​ស្លាប់​។ ដោយ​ដំបូង​ យើង​នឹង​មើល​ឃើញ​នូវ​ចុង​បញ្ចប់​នៃ​ជីវិត​រុក្ខជាតិ​។ ព្រះអាទិត្យ​នឹង​ឆេះ​ខ្លាំង​ប៉ះពាល់ដល់ដំណើររស្មីសំយោគ​ ដោយ​គ្មាន​អាហារ​ សត្វ​ស៊ី​រុក្ខជាតិ​នឹង​អត់​ឃ្លាន​គ្មាន​សត្វ​ស៊ី​រុក្ខជាតិ​ដើម្បី​ស៊ី​ សត្វ​ស៊ី​សាច់​ជា​អាហារ​នឹង​ផុតពូជ​ ហើយ​ដោយ​គ្មាន​ទឹក​ រុក្ខជាតិ​ ឬ​សត្វ​ដើម្បី​ជួយ​យើង​ក្នុង​ការ​រស់នៅ​ មនុស្ស​នឹង​ស្លាប់​ផង​ដែរ​។
ទោះ​បី​ជា​យើង​មិន​អាច​មើល​ឃើញ​ពេល​វេលា​ ៣,៥ ពាន់​លាន​ឆ្នាំ​ទៀត​ពី​បច្ចុប្បន្ន​​ក្ដី​ តែ​ព្រះអាទិត្យ​នឹង​មាន​ទំហំ​ធំ​ និង​ក្តៅ​ខ្លាំង​ ដែល​ភ្នំ​របស់​ភព​ផែនដី​នឹង​ចាប់ផ្តើម​រលាយ​។ នៅ​ចំនុច​នេះ​ បរិយាកាស​របស់​ភព​ផែនដី​នឹង​មាន​លក្ខណៈ​ដូច​នឹង​ភព​ Venus ដោយ​មាន​ ៩៦ ភាគរយ​នៃ​កាបូនឌីអុកស៊ីត​ មាន​កម្រិត​តិច​តួច​នៃ​អាសូត​ និង​ធាតុ​ផ្សេងៗ​ទៀត​ ហើយ​ក្រោយ​ពីរ​បី​ពាន់​លាន​ឆ្នាំ​នៃ​ការ​ត្រាំ​ក្នុង​កាកសំណល់​កាបូនឌីអុកស៊ីត​ដ៏​ក្តៅ​ និង​កម្តៅ​ដែល​ភព​ផែនដី​នឹង​លេប​ដោយ​ការ​ពង្រីក​ខ្លួន​របស់​ព្រះអាទិត្យ​៕  

Monday, August 28, 2017

វិធីសាស្រ្តវិភាគ(៧/១០) ការវិភាគលើចំណុចថ្នាំងអគ្គិសនី
នៅផ្នែកមុន យើងបានអនុវត្តច្បាប់គៀតឆូវតង់ស្យុង ដើម្បីទទួលបាន ចរន្តសៀគ្វីបិទ នៅក្នុងបណ្តាញ   សៀគ្វីមួយ។ នៅក្នុងផ្នែកនេះវិញ យើងនឹងអនុវត្តច្បាប់គៀតឆូវចរន្តម្តង ដើម្បីកំណត់រកតម្លៃផលសងប៉ូតង់ស្យែល (តង់ស្យុង) នៅនឹងចំណុចថ្នាំងអគ្គិសនីណាមួយ ធៀបទៅនឹងចំណុចយោងសេរីមួយចំនួន នៅក្នុងបណ្តាញមួយ។ នៅពេលដែរ តម្លៃប៉ូលតង់ស្យែលទាំងអស់ត្រូវបានស្គាល់ នោះការកំណត់រកតម្លៃបរិមាណដទៃផ្សេងទៀត មានដូចជាចរន្ត និងអនុភាព ដែរមាននៅក្នុងបណ្តាញមួយ វាគឺជាការងារមួយដ៏សាមញ្ញ ទៅហើយ។



នៅក្នុងឧទាហរណ៍ទាំងនេះ អ្នកប្រហែលជាបានកត់សម្គាល់ឃើញថា សមីការលីនេអ៊ែរទាំងនោះ គឺមានទម្រង់ស្រដៀងទៅនឹងទម្រង់ ដែរបានបង្កើតហើយ សម្រាប់ការវិភាគលើសៀគ្វីបិទ។


វិធីសាស្រ្តទម្រង់
            វិធីសាស្រ្តទម្រង់ដ៏សាមញ្ញមួយ អាចនឹងត្រូវបានយកមកប្រើ ដើម្បីសរសេរសមីការថ្នាំងអគ្គិសនី សម្រាប់   បណ្តាញដែរមាន n+1 ចំណុចថ្នាំង។




កំណត់ចំណាំ.......
            កំហុសជាទូទៅមួយគឺថា ចរន្តអាចត្រូវបានកំណត់ ដោយការប្រើប្រាស់សៀគ្វីសមមូល ជាជាង  គណនា រកតាមសៀគ្វីដើម។ អ្នកត្រូវតែចងចាំថា សៀគ្វីទាំងនេះ គឺវាសមមូលគ្នា តែការបម្លែងតែប៉ុណ្ណោះ តែតំណខាងក្នុង គឺវាមិនដូចគ្នាឡើយ ។ 


វិធីសាស្រ្តវិភាគ(១០/១០ បញ្ចប់) ការវិភាគសៀគ្វីដោយប្រើកុំព្យូទ័រ
កម្មវិធី Electronics Workbench និងកម្មវិធី PSpice គឺមានសមត្ថភាពអាចវិភាគសៀគ្វីមួយ ដោយមិនមានតម្រូវការ ក្នុងការបម្លែងពីប្រភពតង់ស្យុង ទៅជាប្រភពចរន្ត ឬក៏មានការសរសេរ សមីការលីនេអ៊ែរឲ្យវែងអន្លាយឡើយ។ ហើយវាអាចចេញតម្លៃ តង់ស្យុងច្រកចេញដែរនៅចន្លោះ ឬក៏តម្លៃចរន្តច្រកចេញដែរឆ្លងកាត់ ធាតុណាមួយនៅក្នុងសៀគ្វីដែរបានផ្តល់ឱ្យ បាន។ ឧទាហរណ៍ខាងក្រោមគឺត្រូវបានវិភាគដោយប្រើប្រាស់ វិធីសាស្ត្រ នៅក្នុងដើមជំពូកនេះទាំងស្រុង។


ការអនុវត្តជាក់ស្តែង
ឧបករណ៍វាស់សម្ពាធ គឺត្រូវបានគេផលិតឡើងពីសរសៃលួសដ៏ល្អមួយ ហើយដែរស្រោបពីក្រៅ ដោយស្រទាប់អ៊ីសូឡង់ និងដែរបន្ទាប់មក បិទភ្ជាប់ទៅលើគ្រោងលោហៈដ៏ធំមួយ។ 



វិធីសាស្រ្តវិភាគ(៩/១០) បណ្តាញស្ពាន
នៅផ្នែកនេះ អ្នកនឹងត្រូវបានណែនាំឱ្យស្គាល់ពី បណ្តាញស្ពាន មួយ។ បណ្តាញស្ពានទាំងនេះ គឺត្រូវបានគេយកមកប្រើនៅក្នុងបរិក្ខាររង្វាស់អេឡិចត្រូនិច ដើម្បីវាស់រេស៊ីស្តង់បានជាក់លាក់ ក្នុងសៀគ្វីអគ្គិសនីចរន្តជាប់ និងបរិមាណស្រដៀងគ្នានេះ នៅក្នុងសៀគ្វីអគ្គិសនីចរន្តឆ្លាស់ ទាំងអស់។ សៀគ្វីស្ពាននេះ ត្រូវបានប្រើប្រាស់ជាដំបូងដោយ លោក ឆាឡេស វ៉េតស្តូន ក្នុងពាក់កណ្តាលសតវត្សទី១៩ ដើម្បីវាស់តម្លៃរេស៊ីស្តង់ ដោយតម្លៃចរន្តតូច មាន  តុល្យភាព។ សៀគ្វីស្ពានវ៉េតស្តូននេះ គឺគេនៅតែយកមកប្រើ ដើម្បីវាស់រេស៊ីស្តង់បាន យ៉ាងជាក់លាក់បំផុត។ ស្ពាន ឌីជីថល ដែរបង្ហាញក្នុងរូបភាពទី ៨-៤៧ គឺជាឧទាហរណ៍មួយ នៃបរិធានរង្វាស់មួយនេះ។


ឧទាហរណ៍ខាងក្រោម នឹងបង្ហាញពីរបៀបដែរបណ្តាញស្ពានទាំងនេះ អាចត្រូវបានវិភាគ។



ឧទាហរណ៍មុនបានបង្ហាញថា ប្រសិនបើបណ្តាញស្ពាននេះវាអតុល្យភាព នោះគឺវាតែងតែមានចរន្តខ្លះ រត់ ឆ្លងកាត់រេស៊ីស្តង់ R5 ។ សៀគ្វីអតុល្យភាពនេះ ក៏ត្រូវបានវិភាគយ៉ាងងាយស្រួល ផងដែរ គឺដោយប្រើប្រាស់ការវិភាគលើចំណុចថ្នាំងអគ្គិសនី ដូចមានក្នុងឧទាហរណ៍ខាងក្រោម។





វិធីសាស្រ្តវិភាគ(៨/១០) ការបម្លែងបង្គុំត្រីកោណ-ផ្កាយ Delta-Wye (Pi-Tee)
ការបម្លែងបង្គុំត្រីកោណ-ផ្កាយ

ពីពេលមុន អ្នកបានសិក្សារួចហើយ ទៅលើបណ្តាញរេស៊ីស្តង់ ដែរជាប់ពាក់ព័ន្ធទៅលើតំណជាស៊េរី តំណជាខ្នែង និងតំណចម្រុះស៊េរី-ខ្នែង។ ជាបន្តទៅទៀតនេះ យើងនឹងធ្វើការសិក្សាពីបណ្តាញដែរមិនអាចដាក់ចូល ទៅក្នុងតំណណាមួយ នៃតំណប្រភេទខាងលើបាន។ ខណៈដែរសៀគ្វីទាំងនោះ អាចត្រូវបានវិភាគដោយប្រើប្រាស់នូវតិចនិច ដែរទើបនឹងអធិប្បាយហើយថ្មីៗនៅក្នុងជំពូកនេះ បានយ៉ាងណាក៏ដោយ ក៏វិធីសាស្រ្តមួយនេះ គឺជាវិធីសាស្រ្តមួយ ដែរមានភាពងាយស្រួលដោះស្រាយជាងគេ ផងដែរ។ ជាឧទាហរណ៍ សូមពិនិត្យអំពីសៀគ្វីដែរបានបង្ហាញក្នុងរូបភាពទី ៨-៣៩។



ការបម្លែងបង្គុំផ្កាយ-ត្រីកោណ

ដោយប្រើសមីការ ៨-១១ ដល់សមីការ ៨-១៣ យើងអាចទាញបានសំណុំមួយផ្សេងទៀត ពីសមីការទាំងនេះ ដែរអនុញ្ញាតឲ្យបម្លែងពីបង្គុំផ្កាយ ទៅជាបង្គុំត្រីកោណសមមូលមួយ។ 





វិធីសាស្រ្តវិភាគ(៦/១០) ការវិភាគលើសៀគ្វីបិទ
នៅផ្នែកមុន អ្នកបានប្រើច្បាប់គៀតឆូវ ដើម្បីដោះស្រាយរកតម្លៃចរន្តនៅតាមខ្នែងនីមួយៗ នៃបណ្តាញ  ដែរបានផ្តល់ឲ្យ។ ខណៈដែរវិធីសាស្រ្តដែរយកមកប្រើ មានភាពទាក់ទងគ្នាយ៉ាងសាមញ្ញ មែនពិត  តែវិធីសាស្រ្តវិភាគលើខ្នែងចរន្តនេះ គឺលំបាក​នៅក្នុងការសោះស្រាយ ដោយសារតែវាជាទូទៅ ត្រូវដោះស្រាយច្រើនសមីការ  លីនេអ៊ែរ។ ហើយវាមិនមែនជាការលំបាកក្នុងការមើលឃើញថា ចំនួនសមីការនេះ អាចមានចំនួនច្រើនសន្ធឹកសន្ធាប់ពេក សូម្បីតែសម្រាប់សៀគ្វីសាមញ្ញមួយ នោះទេ។



សៀគ្វីនៃរូបភាពទី ៨-២៣ នេះ អាចនឹងត្រូវបានវិភាគ ដោយមិនចាំបាច់ធ្វើការបម្លែងប្រភពចរន្ត ទៅជាប្រភពតង់ស្យុងឡើយ។ បើទោះបីជាវិធីសាស្រ្តនេះ ជាទូទៅ មិនត្រូវបានគេយកមកប្រើ យ៉ាងណាក៏ដោយ ក៏ឧទាហរណ៍ដូចខាងក្រោមនេះ នឹងបង្ហាញពីតិចនិច ទាំងអស់នេះ ផងដែរ។

ជាតិចនិចដ៏សាមញ្ញបំផុតមួយ ដែរអាចត្រូវបានយកមកប្រើ សម្រាប់ការសរសេរសមីការ វិភាគសៀគ្វីបិទ នៃបណ្តាញលីនេអ៊ែគោលពីរណាមួយ។ ហើយនៅពេលដែរវិធីសាស្រ្តទម្រង់នេះត្រូវបានយកមកប្រើ នោះសមីការ លីនេអ៊ែ សម្រាប់បណ្តាញសៀគ្វីមួយ ដែរមាន n សៀគ្វីបិទឯករាជ្យ នឹងបង្ហាញឡើងដូចខាងក្រោម៖




វិភាគសៀគ្វីជីវិត (វិភាគលេងៗ)
នៅពេលប្រឡង(កុងតាក់ភ្ជាប់) លុយបានពីឱពុកម្តាយ(ប្រភព) គឺខ្ញុំ(រេស៊ីស្តង់)ទទួលបានទាំងអស់ ខ្ញុំចាយវាយ ហូបចុក (នៅហាង) ជាមួយមិត្តភក្តិយ៉ាងសប្បាយ (កាប៉ាស៊ីទ័រ តជាខ្នែងជាមួយរេស៊ីស្តង់ តង់ស្យុងស្មើគ្នានឹងប្រភព) ពេលដែរគ្មានសង្សារនៅជាមួយ (ពេលឆ្លងភ្លើងបន្ទុកត្រូវផាត់ចោល)។
ពេលទំនេរអត់ប្រឡង(កុងតាក់ចំហរ) ខ្ញុំត្រូវប៉ាវសង្សាដើរលេងស៊ីចុកសឹងតែទាំងអស់ (បន្ទុកធំ ទន្លាក់តង់ស្យុងធំ)។
មានសង្សារ (កុងតាក់ចំហរ) ចាយច្រើន (VL ធំ ,VR តូច)
អត់សង្សារ (កុងតាក់ភ្ជាប់) លុយសល់ (VL=0, VR=E)

វិធីសាស្រ្តវិភាគ(៥/១០) ការវិភាគលើខ្នៃងចរន្ត
នៅក្នុងជំពួកមុន យើងបានប្រើប្រាស់នូវច្បាប់គៀតឆូវចរន្ត និងច្បាប់គៀតឆូវតង់ស្យុង ដើម្បីដោះស្រាយ   សមីការ សម្រាប់សៀគ្វីជាច្រើន ដែរមានប្រភពតង់ស្យុងទោលមួយ។ ហើយនៅក្នុងផ្នែកនេះ អ្នកនឹងប្រើប្រាស់នូវវិធីសាស្រ្តដ៏មានឥទ្ធិពលជាច្រើន ដើម្បីវិភាគលើសៀគ្វីដែរមានប្រភពច្រើនជាងមួយ បន្ថែមទៀត។