នៅផ្នែកមុន
យើងបានអនុវត្តច្បាប់គៀតឆូវតង់ស្យុង ដើម្បីទទួលបាន ចរន្តសៀគ្វីបិទ នៅក្នុងបណ្តាញ សៀគ្វីមួយ។ នៅក្នុងផ្នែកនេះវិញ យើងនឹងអនុវត្តច្បាប់គៀតឆូវចរន្តម្តង
ដើម្បីកំណត់រកតម្លៃផលសងប៉ូតង់ស្យែល (តង់ស្យុង) នៅនឹងចំណុចថ្នាំងអគ្គិសនីណាមួយ
ធៀបទៅនឹងចំណុចយោងសេរីមួយចំនួន នៅក្នុងបណ្តាញមួយ។ នៅពេលដែរ តម្លៃប៉ូលតង់ស្យែលទាំងអស់ត្រូវបានស្គាល់
នោះការកំណត់រកតម្លៃបរិមាណដទៃផ្សេងទៀត មានដូចជាចរន្ត និងអនុភាព ដែរមាននៅក្នុងបណ្តាញមួយ
វាគឺជាការងារមួយដ៏សាមញ្ញ ទៅហើយ។
នៅក្នុងឧទាហរណ៍ទាំងនេះ អ្នកប្រហែលជាបានកត់សម្គាល់ឃើញថា សមីការលីនេអ៊ែរទាំងនោះ គឺមានទម្រង់ស្រដៀងទៅនឹងទម្រង់
ដែរបានបង្កើតហើយ សម្រាប់ការវិភាគលើសៀគ្វីបិទ។
វិធីសាស្រ្តទម្រង់
វិធីសាស្រ្តទម្រង់ដ៏សាមញ្ញមួយ អាចនឹងត្រូវបានយកមកប្រើ ដើម្បីសរសេរសមីការថ្នាំងអគ្គិសនី
សម្រាប់ បណ្តាញដែរមាន n+1 ចំណុចថ្នាំង។
កំណត់ចំណាំ.......
កំហុសជាទូទៅមួយគឺថា ចរន្តអាចត្រូវបានកំណត់
ដោយការប្រើប្រាស់សៀគ្វីសមមូល ជាជាង គណនា រកតាមសៀគ្វីដើម។
អ្នកត្រូវតែចងចាំថា សៀគ្វីទាំងនេះ គឺវាសមមូលគ្នា តែការបម្លែងតែប៉ុណ្ណោះ
តែតំណខាងក្នុង គឺវាមិនដូចគ្នាឡើយ ។